ទោះបីត្រូវបានផ្សព្វផ្សាយថាជា Full-Self Driving (Supervised) ក៏ដោយ ប៉ុន្តែប្រព័ន្ធនេះរបស់ Tesla ជាប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិត 2 ដែលទាមទារឲ្យអ្នកបើកបរត្រូវមានការយកចិត្តទុកដាក់ និងត្រៀមខ្លួនឲ្យបានរហ័សបើមានអ្វីកើតឡើង។ មានហេតុផលល្អមួយដែលធ្វើឲ្យត្រូវការរឿងនេះ ពីព្រោះបច្ចេកវិទ្យានេះមានកម្រិត និងនៅឆ្ងាយពីភាពល្អឥតខ្ចោះ។ រឿងនេះបានបង្ហាញជាថ្មីម្តងទៀត នៅពេល NBC News រាយការណ៍ថា ប្រព័ន្ធ Full-Self Driving មានបញ្ហាក្នុងការទទួលស្គាល់របាំងផ្លូវរថភ្លើង។…
ថ្មីៗពី សេដ្ឋកិច្ច
ជាមួយនឹងតម្លៃទីផ្សារប្រមាណ ៤១១ ពាន់លានដុល្លារ Tesla គឺជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ដែលបានរាយការណ៍កាលពីថ្ងៃអង្គារ ទី១១ នេះ បានបង្ហាញថាថា ក្រុមហ៊ុនផលិតបន្ទះឈីប Intel Corp កំពុងរៀបចំផែនការកាត់បន្ថយបុគ្គលិកជាច្រើនរបស់ខ្លួន ដែលទំនងជាមានចំនួនរាប់ពាន់នាក់ បន្ទាប់ពីប្រឈមមុខនឹងការធ្លាក់ចុះនៃទីផ្សារកុំព្យូទ័រ។ ការបញ្ឈប់ការងារនឹងត្រូវបានប្រកាសនៅដើមខែនេះ…
ទិន្នន័យរបស់រដ្ឋាភិបាលចិនបានចេញផ្សាយកាលពីថ្ងៃច័ន្ទទី១១ ខែមករា ឆ្នាំ២០២១ បានបង្ហាញថា ការនាំចេញទូរសព្ទស្មាតហ្វូននៅក្នុងប្រទេសចិន ក្នុងឆ្នាំ ២០២០ បានធ្លាក់ចុះ ២០,៤ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលចំនួនទូរសព្ទបានលក់ឲ្យអ្នកប្រើប្រាស់ បានធ្លាក់ចុះពី ៣៧២ លានគ្រឿង សល់ត្រឹម ២៩៦ លានគ្រឿង បើប្រៀបធៀបនឹងឆ្នាំ ២០១៩។
United Airlines បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ចុងក្រោយបង្អស់ ដែលប្រកាសពីពេលវេលាដើម្បីហោះហើរយន្តហោះ Boeing 737 MAX ម្តងទៀត ដោយនិយាយថា យន្ដហោះនេះនឹងចាប់ផ្តើមហោះហើរឡើងវិញនៅខែកុម្ភៈ។